វត្តពោធិសាលរាជ
Appearance
![](http://chped.net/https/upload.wikimedia.org/wikipedia/commons/thumb/9/96/Ch%C3%B9a_%C3%94ng_M%E1%BA%B9t.png/220px-Ch%C3%B9a_%C3%94ng_M%E1%BA%B9t.png)
វត្តពោធិសាលរាជ ឬ វត្តលោកតាមាស (អាចហៅម្យ៉ាងទៀតថា វត្តកំពង់ ) គឺជាវត្តអារាមមួយដែលស្ថិតនៅទឹកដីកម្ពុជាក្រោម ឬ វៀតណាមខាងត្បូង មានទីតាំងនៅ ទីរួមខេត្តព្រះត្រពាំង ខេត្តព្រះត្រពាំង ដោយសារតែជនជាតិយួនមិនអាចនិយាយភាសាខ្មែរបានច្បាស់លាស់ទេ វត្តលោកតាមាស គេនិយាយថា អ៊ុង ម៉េត ។
វត្តពោធិសាលរាជ គឺជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព្រះសង្ឃដែលមានទេពកោសល្យជាច្រើនជំនាន់ រួមចំណែកជាច្រើនក្នុងការអភិវឌ្ឍន៍ព្រះពុទ្ធសាសនា ជាពិសេសវប្បធម៌ជាតិខ្មែរជាទូទៅ និងប្រវត្តិនៃការតស៊ូបដិវត្តន៍របស់សហគមន៍ជនជាតិខេត្តព្រះត្រពាំងផងដែរ។
យោងតាមរឿងព្រេង វត្តពោធិសាលរាជត្រូវបានកសាងឡើងដំបូងក្នុងរង្វង់ឆ្នាំ ៦៤២ នៅតំបន់ក្បែរពហុកីឡដ្ឋានខេត្តព្រះត្រពាំងសព្វថ្ងៃនេះ រហូតដល់ឆ្នាំ ៧១១ ទើបវត្តនេះរើមកទីតាំងបច្ចុប្បន្ន។